ពិធីសំណេះសំណាលជាមួយនិស្សិតខ្មែរ សិក្សានៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់, ១៣ ធ្នូ ២០១៩

ពិធីសំណេះសំណាលជាមួយនិស្សិតខ្មែរ សិក្សានៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានរៀបចំឡើង នាថ្ងៃសុក្រ ទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ដោយមានការចូលរួមពីនិស្សិត និងប្រជាពលរដ្ឋមកពីប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ចំនួន ៦០០នាក់។ ពិធីនេះប្រព្រឹត្តទៅដោយមានភាពរីករាយ និងការរាប់អានយ៉ាងកក់ក្តៅ។ និសិ្សតថ្មី និង​និស្សិត​បញ្ចប់​ការ​សិក្សា មាន​ឱកាស​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ រួម​ទាំង​បង្កើន​ទំនាក់​ទំនង សម្រាប់​ការ​សិក្សា​និង​ការងារ​ទៅ​ថ្ងៃ​អនាគត។